អេសាយ 41:13ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក សូមមើលជំពូក |
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱយ៉ាកុប ជាអ្នកបម្រើយើងអើយ កុំខ្លាចឡើយ ឱអ៊ីស្រាអែលអើយ កុំស្រយុតចិត្តដែរ ដ្បិតយើងនឹងជួយសង្គ្រោះអ្នកមកពីឆ្ងាយ និងពូជពង្សអ្នកមកពីស្រុកដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ។
ប៉ុន្តែ ឱយ៉ាកុប ជាអ្នកបម្រើរបស់យើងអើយ កុំខ្លាចឲ្យសោះ ឱអ៊ីស្រាអែលអើយ កុំស្រយុតចិត្តឡើយ ដ្បិតមើល៍ យើងនឹងជួយសង្គ្រោះអ្នក ឲ្យបានរួចពីទីឆ្ងាយ ហើយពូជអ្នកចេញពីស្រុក ដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលមកវិញ ហើយនឹងនៅដោយសុខស្រួលនឹងសេចក្ដីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ។