អេសាយ 4:6ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នឹងមានរោងបារាំ សម្រាប់ជាម្លប់បាំងកម្ដៅនៅពេលថ្ងៃ និងសម្រាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះ និងភ្លៀងផង។ សូមមើលជំពូក |
ហេតុនោះ អ្នកត្រូវប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ទោះបើយើងបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្ដាលអស់ទាំងសាសន៍ដទៃ ហើយទោះបើយើងកម្ចាត់កម្ចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែយើងនឹងធ្វើជាទីបរិសុទ្ធដល់គេមួយរយៈ ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះដែរ ។