អេសាយ 34:16ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ចូរស្វែងរកក្នុងគម្ពីររបស់ព្រះយេហូវ៉ា ហើយអានមើលចុះ នឹងគ្មានសត្វណាមួយនេះខានមក ហើយគ្មានណាមួយឥតគូឡើយ ដ្បិតព្រះឧស្ឋរបស់ព្រះអង្គបានបង្គាប់ហើយ ព្រះវិញ្ញាណព្រះអង្គក៏បានប្រមូលមកដែរ។ សូមមើលជំពូក |
កាលណាមានសេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើនកើតមានដល់គេ បទចម្រៀងនេះនឹងធ្វើបន្ទាល់ទាស់នឹងគេ ព្រោះបទចម្រៀងនេះនឹងមិនដែលភ្លេចបាត់ពីមាត់នៃពូជពង្សរបស់គេឡើយ។ ដ្បិតយើងស្គាល់គំនិតដែលកើតឡើងក្នុងចិត្តរបស់គេហើយ សូម្បីតែឥឡូវនេះ មុនពេលដែលយើងនាំពួកគេចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេផង»។