អេសាយ 3:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦វេទនាដល់មនុស្សអាក្រក់គេ នឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះ នឹងបានសងដល់គេវិញ។ សូមមើលជំពូក |
ជាអំពើទុច្ចរិតរបស់អ្នករាល់គ្នា និងអំពើទុច្ចរិតរបស់បុព្វបុរសអ្នកដែរ ជាការដែលអ្នករាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ ហើយបានប្រមាថយើងនៅលើភ្នំតូចទាំងប៉ុន្មាន ដូច្នេះ យើងនឹងវាល់អំពើដែលគេបានប្រព្រឹត្ត ពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។