អេសាយ 28:25ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦កាលណាគេបានពង្រាបដីហើយ តើគេមិនព្រោះល្ងស និងបាចល្ងខ្មៅ ព្រមទាំងរោយស្រូវសាលីទៅជាជួរៗ ហើយស្រូវឱកនៅកន្លែងដែលបានតម្រូវទុក និងស្រូវអេប៉ូតតាមក្បែរភ្លឺទេឬ? សូមមើលជំពូក |
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយមួយភាគក្នុងដប់ពីជីរអង្កាម ជីរនាងវង និងម្អម តែអ្នករាល់គ្នាធ្វេសប្រហែសនឹងរឿងដែលសំខាន់ជាងនៅក្នុងក្រឹត្យវិន័យ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា និងជំនឿ។ សេចក្ដីទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីឯទៀតដែរ។