នៅតាមផ្លូវមានឮសំឡេងគេស្រែក រកស្រាទំពាំងបាយជូរ អំណរទាំងអស់បានងងឹតទៅ ហើយសេចក្ដីរីករាយនៅក្នុងស្រុកក៏បាត់អស់ដែរ។
សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន នៅតាមផ្លូវរបស់យើងដែរ។
ចូរឲ្យគ្រឿងស្រវឹងដល់អ្នកណា ដែលហៀបនឹងវិនាសទៅ ហើយស្រាទំពាំងបាយជូរដល់អ្នក ដែលមានចិត្តជូរល្វីងវិញ
ដូច្នេះ អំណរ និងសេចក្ដីរីករាយបានដកចេញ ពីស្រែចម្ការដ៏ដុះដាលរបស់អ្នក នៅក្នុងចម្ការទំពាំងបាយជូរឥតមានឮសូរច្រៀង ឬសំឡេងអំណរឡើយ ក៏នឹងគ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរ នៅក្នុងធុងដែរ យើងបានបញ្ឈប់សូរសម្រែក នៃការធ្វើទំពាំងបាយជូរហើយ។
ឱអ្នករាល់គ្នាដែលនៅព្រងើយអើយ នៅជាងមួយឆ្នាំទៀត នោះនឹងមានសេចក្ដីថប់ព្រួយវិញ ដ្បិតនឹងខានមានការបេះទំពាំងបាយជូរទៀត ហើយរដូវប្រមូលផលក៏មិនមកដល់ដែរ។
នៅក្នុងស្រុករបស់ប្រជារាស្ត្រយើង នឹងមានដុះសុទ្ធតែបន្លា និងអញ្ចាញ នៅក្នុងផ្ទះទាំងប៉ុន្មានដែលធ្លាប់អរសប្បាយនៅក្នុងទីក្រុង។
រួចងាកមើលទៅផែនដី ឃើញមានសុទ្ធតែសេចក្ដីលំបាក សេចក្ដីងងឹត និងឈ្លប់សូន្យសុងគ្របសង្កត់ ដោយវេទនាចិត្ត ហើយនឹងត្រូវបណ្តេញទៅក្នុងសេចក្ដីងងឹតយ៉ាងក្រាស់។
ដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ នោះស្រុកត្រូវឆេះរលីងទៅ ហើយបណ្ដាជន ក៏ដូចជាចំណីភ្លើង គ្មានអ្នកណាប្រណីដល់បងប្អូនខ្លួនទេ
ពួកយូដាសោយសោក ហើយទ្វារក្រុងក៏ថយកម្លាំង គេអង្គុយនៅដីដោយចិត្តព្រួយ ហើយសម្រែកនៃក្រុងយេរូសាឡិមក៏ឮឡើង។
អស់ទាំងសាសន៍បានឮនិយាយពី សេចក្ដីអាម៉ាស់ខ្មាសរបស់អ្នក ហើយផែនដីក៏ឮពេញដោយសម្រែករបស់អ្នកដែរ ដ្បិតមនុស្សខ្លាំងពូកែបានចំពប់នឹងមនុស្សខ្លាំងពូកែ ហើយទាំងពីរបានដួលជាមួយគ្នា។
សេចក្ដីរីករាយ និងអំណរ បានដកចេញពីចម្ការដុះដាល ហើយពីស្រុកម៉ូអាប់ យើងបានធ្វើឲ្យលែងមានស្រាទំពាំងបាយជូរ នៅក្នុងធុងឃ្នាបទៀត ក៏គ្មានអ្នកណាជាន់ផ្លែ ដោយសម្រែកខ្ញៀវខ្ញារ សូរសម្រែករបស់គេមិនមែនជាសម្រែកពិតទេ។
គេមិនបានស្រែករកយើងដោយស្មោះពីចិត្តទេ តែគេបែរជាស្រែកទ្រហោ នៅលើដំណេករបស់គេទៅវិញ គេឆូតសាច់របស់ខ្លួនឲ្យបានស្រូវ និងស្រាទឹកទំពាំងបាយជូរថ្មី គេបះបោរប្រឆាំងនឹងយើង។
ដើមទំពាំងបាយជូរស្វិតក្រៀម ដើមល្វារោយរៀវ ដើមទទឹម ដើមលម៉ើ និងដើមសារី គឺអស់ទាំងដើមឈើនៅចម្ការ ក៏ស្វិតក្រៀមទៅ អើ អំណរក៏ស្ងួតពីមនុស្សលោកដែរ។
វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតមកដល់ហើយ ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញ មកពីព្រះដ៏មានគ្រប់ព្រះចេស្តា ។
តែលោកអ័ប្រាហាំឆ្លើយថា "កូនអើយ ចូរនឹកចាំថា កាលឯងនៅរស់ ឯងបានទទួលសុទ្ធតែសេចក្តីល្អ ឯឡាសារបានតែសេចក្តីអាក្រក់ ឥឡូវនេះ គាត់បានក្សាន្តចិត្តហើយ តែឯងវិញត្រូវវេទនា។