ឱពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតទីមាំមួនរបស់អ្នកបានត្រូវបំផ្លាញហើយ។
លើអស់ទាំងនាវាស្រុកតើស៊ីស និងមកលើអស់ទាំងសំពៅដែលល្អប្រណីត។
នេះជាទំនាយអំពីដំណើរក្រុងទីរ៉ុស។ ឱនាវាពីស្រុកតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតក្រុងទីរ៉ុសត្រូវបំផ្លាញហើយ ឥតមានផ្ទះ ឬកន្លែងចូលសំចតណានៅសល់ឡើយ! គេបានឮដំណឹងនោះចាប់តាំងពីស្រុកគីប្រុស។
ឱពួកអ្នកនៅតាមឆ្នេរសមុទ្រអើយ ចូរទ្រហោយំចុះ ហើយឆ្លងទៅឯស្រុកតើស៊ីសទៅ