អេសាយ 14:24ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានស្បថថា៖ «ពិតប្រាកដជានឹងកើតមានដូចជាយើងបានគិតហើយ ក៏នឹងសម្រេចដូចជាយើងបានកំណត់ទុក សូមមើលជំពូក |
នែ៎ ពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យក្នុងស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងបានស្បថដោយឈ្មោះដ៏ធំរបស់យើងថា ឈ្មោះយើងនឹងមិនដែលចេញពីមាត់របស់ពួកយូដាណាមួយ ដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទទៀត តាមសម្បថដែលគេធ្លាប់ស្បថថា ដូចជាព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះជន្មរស់នៅនោះឡើយ។