អេសាយ 1:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យញ្ញបូជាយ៉ាងច្រើនរបស់អ្នករាល់គ្នា តើជាអ្វីដល់យើង? យើងធុញទ្រាន់ចំពោះចៀមឈ្មោល និងខ្លាញ់សត្វបំប៉ន ដែលអ្នកដុតថ្វាយណាស់ យើងក៏មិនចូលចិត្ត ចំពោះឈាមគោឈ្មោល ឬកូនចៀម ឬពពែនោះទេ។ សូមមើលជំពូក |
អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះ ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។