អេម៉ុស 8:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំក៏ទូលព្រះអង្គថា៖ «ឃើញកំប្រោងមួយពេញដោយផ្លែឈើរដូវក្តៅ » រួចព្រះយេហូវ៉ាប្រាប់ខ្ញុំថា៖ «ចុងបញ្ចប់ បានមកដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងហើយ យើងនឹងលែងមើលរំលងគេទៀតហើយ។ សូមមើលជំពូក |
ចំណែកខ្ញុំ ខ្ញុំនឹងនៅត្រង់មីសប៉ា ដើម្បីធ្វើជាអ្នកដំណាង នៅមុខពួកខាល់ដេណាដែលមករកយើងរាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាវិញ ចូរទៅប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅ ព្រមទាំងប្រេងទុកដាក់ក្នុងភាជនៈរបស់អ្នករាល់គ្នាទៅ ហើយនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាចាប់បាននោះ។
ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ អ្នកឃើញឬទេ? ពួកវង្សយូដារាប់ការគួរស្អប់ខ្ពើមទាំងនោះ ដែលគេប្រព្រឹត្តនៅទីនេះថា ជាការស្រាល ដ្បិតគេបានធ្វើឲ្យស្រុកនេះមានពេញដោយសេចក្ដីច្រឡោត ហើយបានបែរជាបណ្ដាលឲ្យយើងខឹងម្តងទៀត ហើយមើល៍ គេលើកមែកឈើប្រណម្យនៅច្រមុះគេផង