អេម៉ុស 8:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ គ្រានោះនឹងមកដល់ ដែលយើងនឹងចាត់អំណត់មកលើស្រុកនេះ មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ដែលមិនបានឮព្រះបន្ទូល របស់ព្រះយេហូវ៉ាវិញ។ សូមមើលជំពូក |
លោកសាំយូអែលទូលសួរថា៖ «ហេតុអ្វីបានជារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ស្ដេចសូលមានរាជឱង្ការឆ្លើយថា៖ «ខ្ញុំមានសេចក្ដីទុក្ខខ្លាំងណាស់ ព្រោះពួកសាសន៍ភីលីស្ទីនមកច្បាំងនឹងខ្ញុំ ហើយព្រះបានថយចេញពីខ្ញុំទៅ ព្រះអង្គឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនេះហើយបានជាខ្ញុំហៅលោកមក ដើម្បីឲ្យលោកបង្ហាញថា តើខ្ញុំគួរធ្វើយ៉ាងណា?»