អេម៉ុស 6:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដ្បិតមើល៍ ព្រះយេហូវ៉ាចេញរាជបញ្ជា នោះផ្ទះធំនឹងត្រូវបែកបាក់ខ្ទេចខ្ទី ហើយផ្ទះតូចក៏ត្រូវខ្ទេចខ្ទីអស់។ សូមមើលជំពូក |
ហើយទោះបើពួកអេដុមពោលថា "យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ" ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "គេនឹងសង់ឡើង តែយើងនឹងរំលំទៀត" មនុស្សនឹងហៅគេថា ទឹកដីរបស់មនុស្សទុច្ចរិត ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាមានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប