អេម៉ុស 4:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦យើងបានបំផ្លាញអ្នករាល់គ្នាខ្លះ ដូចកាលព្រះបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយអ្នករាល់គ្នាបានដូចជាអង្កត់ឧស ដែលគេយកចេញពីភ្លើង ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នា មិនព្រមវិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ សូមមើលជំពូក |
ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម យើងក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តអំពើកំផិត ហើយដើរតាមតែពាក្យកុហកឥតប្រយោជន៍ គេចម្រើនកម្លាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ បានជាគ្មានអ្នកណាមួយ វិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ាដែរ នៅចំពោះយើង។
ឱអេប្រាអិមអើយ តើឲ្យយើងបោះបង់អ្នកម្ដេចបាន? ឱអ៊ីស្រាអែលអើយ តើឲ្យយើងប្រគល់អ្នកទៅគេម្ដេចបាន? តើឲ្យយើងធ្វើចំពោះអ្នក ដូចក្រុងអាត់ម៉ាម្ដេចបាន? តើឲ្យយើងប្រព្រឹត្តនឹងអ្នក ដូចក្រុងសេបោម្តេចបាន? យើងមិនដាច់ចិត្តធ្វើទៅកើតទេ សេចក្ដីអាណិតអាសូររបស់យើងបានរំជួលឡើង ហើយចិត្តយើងក៏ទន់ទៅ។
គឺស្រុកទាំងមូលត្រូវឆេះដោយស្ពាន់ធ័រ និងអំបិល គ្មានអ្វីបានសាបព្រោះ គ្មានអ្វីបានលូតលាស់ គ្មានរុក្ខជាតិណាចេញពន្លក ហើយត្រូវបំផ្លាញដូចនៅក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាត់ម៉ា និងក្រុងសេបោមដែរ ជាទីក្រុងដែលព្រះយេហូវ៉ាបានបំផ្លាញ ដោយសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ
ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។