អូបាឌា 1:20ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពលទ័ពនៃកូនចៅអ៊ីស្រាអែលដែលជាប់ជាឈ្លើយ នឹងកាន់កាប់ស្រុករបស់ពួកកាណាន រហូតដល់ក្រុងសារិបតា ហើយពួកក្រុងយេរូសាឡិម ដែលជាប់ជាឈ្លើយនៅសេផារ៉ាឌ នឹងកាន់កាប់ក្រុងនានានៅតំបន់ណេកិប។ សូមមើលជំពូក |
មនុស្សនឹងទទួលទិញស្រែចម្ការដោយប្រាក់ ព្រមទាំងចុះឈ្មោះ និងបិទត្រា ហើយហៅស្មរបន្ទាល់មកផង គឺនៅក្នុងស្រុកបេនយ៉ាមីននេះនឹងនៅក្រវល់ក្រុងយេរូសាឡិម នៅអស់ទាំងទីក្រុងរបស់ស្រុកយូដា នៅទីក្រុងស្រុកភ្នំ ទីក្រុងស្រុកទំនាប និងក្នុងទីក្រុងនៃតំបន់ណេកិបទាំងប៉ុន្មានដែរ ដ្បិតយើងនឹងធ្វើឲ្យពួកគេដែលជាប់ជាឈ្លើយ បានត្រឡប់មកវិញ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។