Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ហេព្រើរ 9:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សេចក្ដីសញ្ញា​មុន​ក៏​មិនមែនតាំង​ឡើង​ដោយ​គ្មាន​ឈាម​ដែរ។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​យក​មែក​ហ៊ីសុប​មួយ​កញ្ចុំ ជ្រលក់​ក្នុង​ឈាម​ដែល​នៅ​ក្នុង​ផើង យក​ទៅ​លាប​ធ្នឹម និង​ក្រប​ទ្វារ​ទាំង​សង​ខាង។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​របស់​ខ្លួន​ឡើយ រហូត​ដល់​ព្រឹក។

ក៏​នាំ​ពួក​កូន​លោក​អើរ៉ុន​មក លាប​ឈាម​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​ដែរ ហើយ​ប្រោះ​ឈាម​នៅ​ជុំ‌វិញ​លើ​អាសនា។

នោះ​ចំណង់​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដោយ​ឥត​សៅ‌ហ្មង​ដល់​ព្រះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នឹង​សម្អាត​មនសិការរប​ស់​យើង​ឲ្យ​បាន​បរិសុទ្ធ ពី​កិច្ច‌ការ​ដែល​ស្លាប់ ដើម្បី​គោរព​បម្រើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។

ព្រោះ​សំបុត្រ​បណ្តាំ​នោះ​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ តែ​បើ​ម្ចាស់​បណ្ដាំ​នៅ​រស់​នៅ​ឡើយ គេ​មិន​អាច​យក​មក​អនុវត្ត​បាន​ឡើយ។

ព្រោះ ពេល​លោក​ម៉ូសេ​បាន​ប្រកាស​បទ‌បញ្ជា​ទាំង​ប៉ុន្មាន តាម​ក្រឹត្យ‌វិន័យ​ដល់​ប្រជា‌ជន​ទាំង​ឡាយ​ហើយ លោក​យក​ឈាម​កូន​គោ ឈាម​ពពែ ទឹក រោម​ចៀម​ជ្រលក់​ក្រហម និង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​អស់

តាម​ពិត ក្រោម​ក្រឹត្យ‌វិន័យ សឹង​តែ​គ្រប់​របស់​ទាំង​អស់​បាន​ស្អាត​ដោយ​សារ​ឈាម ហើយ​បើ​គ្មាន​ការ​ខ្ចាយ​ឈាម​ទេ នោះ​ក៏​គ្មាន​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប​ដែរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម