Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ហេព្រើរ 7:9

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​អាច​និយាយ​បាន​ថា លោក​លេវី​ដែល​ទទួល​តង្វាយ​មួយ​ភាគ​ដប់ លោកក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់ តាម​រយៈ​លោក​អ័ប្រា‌ហាំដែរ

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក»។ រួច​លោក​អាប់​រ៉ាម​ក៏​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក។

ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​នឹង​បាន​ទទួល អ្នក​ណា​ដែល​រក នោះ​នឹង​បាន​ឃើញ ក៏​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។

ដូច្នេះ ដូច​ដែល​បាប បាន​ចូល​មក​ក្នុង​ពិភព‌លោក តាម​រយៈ​មនុស្ស​ម្នាក់ ហើយ​សេចក្តី​ស្លាប់​ចូល​មក​តាម​រយៈ​បាប​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​ក៏​រាល​ដាល​ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប។

កាល​ណា​អ្នក​បាន​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ផល​របស់​អ្នក​ទាំង​ប៉ុន្មាន នៅ​ឆ្នាំ​ទី​បី គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ​រួច​ហើយ នោះ​ត្រូវ​ចែក​ឲ្យ​ពួក​លេវី ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​បរិ‌ភោគ​ឆ្អែត​បរិបូរ នៅ​ក្នុង​ក្រុង​របស់​អ្នក

ដ្បិត​កាល​លោក​ម៉ិលគី‌ស្សាដែក​បាន​ជួប​លោក​អ័ប្រា‌ហាំ នោះ​លោក​លេវី​ស្ថិត​នៅ​ក្នុង​ខ្លួន​បុព្វ​បុរស​របស់​លោក​នៅ​ឡើយ។

ចូរ​ពិចារណា​មើល​ពី​ស្តេច​អង្គ​នេះ ដែល​មាន​ឋានៈ​ធំយ៉ា​ង​ណា បាន​ជា​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង បាន​ថ្វាយ​មួយ​ភាគ​ដប់ ពី​អ្វីៗ​ដែល​លោក​រឹប​អូស​បាន។

ក្នុង​ករណី​មួយ​នេះ មនុស្ស​ដែល​តែង​តែ​ស្លាប់ ទទួល​តង្វាយ​មួយ​ភាគ​ដប់ តែ​ក្នុង​ករណី​មួយ​ទៀត គឺ​ម្នាក់ដែលគម្ពីរ​ធ្វើ​ប​ន្ទាល់​ថា លោក​មាន​ជីវិត​រស់​នៅ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម