ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃថែវ មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង និងកន្លែងដាក់ទីសន្តោសប្រោស
កាលណាមែកស្វិតក្រៀមទៅហើយ នោះនឹងត្រូវកាច់ចេញ ហើយពួកស្រីៗនឹងមកដុតចោល ពីព្រោះជនជាតិនេះឥតមានយោបល់ ហេតុដូច្នេះ ព្រះដែលបានបង្កើតគេ ព្រះអង្គនឹងមិនប្រណីដល់គេឡើយ ព្រះដែលបានសូនគេឡើង ព្រះអង្គនឹងមិនផ្តល់ព្រះគុណដល់គេសោះ។
គឺព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរហាមដល់អើរ៉ុនបងអ្នក កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោស ដែលនៅលើហិបនោះឡើយ ក្រែងលោត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើទីសន្តោសប្រោសនោះ។
ដ្បិតដោយសារព្រះអង្គ យើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះវរបិតា ដោយព្រះវិញ្ញាណតែមួយ។
នៅក្នុងព្រះអង្គ យើងមានផ្លូវចូលទៅរកព្រះដោយក្លាហាន ទាំងទុកចិត្ត តាមរយៈជំនឿដល់ព្រះអង្គ។
ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
ប៉ុន្តែ ព្រះគ្រីស្ទស្មោះត្រង់ ក្នុងឋានៈជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ព្រះអង្គ ហើយប្រសិនបើយើងកាន់ចិត្តមោះមុត និងអាងលើសេចក្តីសង្ឃឹមនេះយ៉ាងខ្ជាប់ខ្ជួន រហូតដល់ចុងបំផុត គឺយើងនេះហើយជាដំណាក់របស់ព្រះអង្គ។
(ដ្បិតក្រឹត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ)។ ម្យ៉ាងទៀត សេចក្តីសង្ឃឹមមួយដ៏ប្រសើរជាង បានចូលមក ដែលតាមរយៈសេចក្តីសង្ឃឹមនោះ យើងអាចចូលទៅជិតព្រះបាន។
ដោយហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះ ដល់អស់អ្នកដែលចូលជិតព្រះតាមរយៈព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់នៅជានិច្ច ដើម្បីទូលអង្វរឲ្យពួកគេ។
នៅពីលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស។ ប៉ុន្ដែ យើងមិនអាចនិយាយពីរបស់ទាំងនេះដោយពិស្តារ ក្នុងពេលនេះបានទេ។
ពីដើមអ្នករាល់គ្នាមិនមែនជាប្រជារាស្រ្តរបស់ព្រះទេ តែឥឡូវនេះ ជាប្រជារាស្រ្តរបស់ព្រះវិញ។ ពីដើមមិនបានទទួលសេចក្តីមេត្តាករុណាទេ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណាហើយ។