ហេព្រើរ 3:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ជាកន្លែងដែលបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ហើយគេឃើញកិច្ចការដែលយើងធ្វើ អស់រយៈពេលសែសិបឆ្នាំ។ សូមមើលជំពូក |
កាលបុព្វបុរសរបស់អ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ដាក់សេចក្ដីងងឹតនៅចន្លោះអ្នករាល់គ្នា និងពួកសាសន៍អេស៊ីព្ទ ហើយធ្វើឲ្យទឹកសមុទ្រគ្របលើគេ លិចលង់អស់ទៅ។ ភ្នែកអ្នករាល់គ្នាក៏បានឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលយើងបានធ្វើចំពោះស្រុកអេស៊ីព្ទនោះដែរ ហើយអ្នករាល់គ្នារស់នៅក្នុងទីរហោស្ថានអស់រយៈពេលជាយូរ។
ដ្បិតប្រជាជនអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានរយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេគ្រប់គ្នា គឺអ្នកចម្បាំងដែលចេញមកពីស្រុកអេស៊ីព្ទស្លាប់អស់ ព្រោះគេមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានស្បថនឹងគេថា មិនឲ្យគេឃើញស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ ថានឹងឲ្យមកយើងឡើយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។