ដោយសារជំនឿ កាលលោកយ៉ូសែបហៀបនឹងផុតដង្ហើម លោកបានថ្លែងប្រាប់ពីដំណើរចាកចេញរបស់ពួកកូនចៅអ៊ីស្រាអែល ហើយបានផ្តាំអំពីឆ្អឹងរបស់លោក។
លោកម៉ូសេបានយកឆ្អឹងរបស់លោកយ៉ូសែបទៅជាមួយដែរ ដ្បិតលោកយ៉ូសែបបានចាប់ឲ្យកូនចៅអ៊ីស្រាអែលស្បថ ដោយប្រាប់ថា «ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយពេលនោះ ត្រូវយកឆ្អឹងខ្ញុំចេញពីទីនេះទៅជាមួយផង» ។
លោកទាំងពីរបានលេចមកក្នុងសិរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសម្រេចនៅក្រុងយេរូសាឡិម។
គេបានដង្ហែសពលោកទៅក្រុងស៊ីគែម ហើយបានបញ្ចុះក្នុងផ្នូរ ដែលលោកអ័ប្រាហាំបានទិញពីកូនចៅហេម័រ នៅក្រុងស៊ីគែមនោះ។
រីឯឆ្អឹងសពរបស់លោកយ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេបញ្ចុះនៅស៊ីគែម ក្នុងដីដែលលោកយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុករបស់ស៊ីគែម មានតម្លៃជាប្រាក់មួយរយដួង ហើយដីនោះក្លាយជាមត៌ករបស់ពួកកូនចៅលោកយ៉ូសែប។