ដ្បិតមនុស្សដែលនិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេកំពុងតែស្វែងរកស្រុកកំណើតមួយ។
នាងបង្កើតបានកូនប្រុសមួយ ដែលលោកម៉ូសេឲ្យឈ្មោះថា «គើសម» ដ្បិតលោកគិតថា «ខ្ញុំជាអ្នកស្នាក់ នៅស្រុកដទៃ»។
ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
ខ្ញុំមានការរារែកទាំងសងខាង ម្យ៉ាងមានចិត្តចង់ចេញទៅនៅជាមួយព្រះគ្រីស្ទ ដែលប្រសើរជាងឆ្ងាយណាស់។
អ្នកទាំងអស់នេះបានស្លាប់ទៅ ទាំងមានជំនឿ ឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែអ្នកទាំងនោះបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងបានទទួលស្គាល់ថា ខ្លួនគេជាអ្នកដទៃ និងជាអ្នកស្នាក់នៅ លើផែនដីនេះប៉ុណ្ណោះ។
ប្រសិនបើគេរឭកស្រុកដែលគេទើបនឹងចេញមក គេមុខជាមានឱកាសត្រឡប់ទៅវិញបាន។
ប៉ុន្ដែ តាមពិត គេប្រាថ្នាចង់បានស្រុកមួយដ៏ប្រសើរជាង គឺជាស្រុកមួយនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះទ្រង់មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថាជាព្រះរបស់គេនោះឡើយ ដ្បិតព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់គេរួចហើយ។
ដ្បិតក្នុងលោកនេះ យើងគ្មានទីក្រុងដែលស្ថិតស្ថេរគង់វង្សរហូតទេ តែយើងកំពុងស្វែងរកទីក្រុងនៅពេលខាងមុខវិញ។