Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ហេព្រើរ 1:6

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ម្យ៉ាង​ទៀត ពេល​ព្រះ​ប្រទាន​ព្រះ‌រាជ‌បុត្រា​មក​ក្នុង​ពិភព‌លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទេវតា​របស់​ព្រះ​ទាំង​អស់​ថ្វាយ​បង្គំ​ព្រះ‌រាជ‌បុត្រា» ។

សូមមើលជំពូក ចម្លង

17 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​ថ្វាយ​ប​ង្គំ​រូប​ឆ្លាក់​នឹង​ត្រូវ​អាម៉ាស់ គឺ​ជា​អ្នក​ដែល​អួតអាង​ពី​រូប​ព្រះ ដែល​ឥត​ប្រយោជន៍​របស់​គេ។ នែ៎ ព្រះ​ទាំង‌ឡាយ​អើយ ចូរ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ!

ដំណឹង​ល្អ​អំពី​ព្រះរាជ្យ​នេះ នឹង​ត្រូវ​ប្រកាស​ពាស‌ពេញ​ពិភព​លោក​ទាំង​មូល ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ ហើយ​ពេល​នោះ ទើប​ចុង​បញ្ចប់​មក​ដល់»។

ព្រះ‌បន្ទូល​បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង យើង​បាន​ឃើញ​សិរី​ល្អ​របស់​ព្រះ‌អង្គ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​មួយ ដែល​មក​ពី​ព្រះ‌វរបិតា មាន​ពេញ​ដោយ​ព្រះ‌គុណ និង​សេចក្តី​ពិត។

គ្មាន​នរណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរបិតា ទ្រង់​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។

ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​តែ​មួយ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ។

ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ស្គាល់​ជា​មុន ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​កូន​ច្បង ក្នុង​ចំណោម​បង‌ប្អូន​ជា​ច្រើន។

ឱ​ស្ថានសួគ៌​អើយ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង ព្រះ​ទាំង​ឡាយ​អើយ ចូរ​ថ្វាយ​បង្គំ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​សង‌សឹក​ចំពោះ​ឈាម​ពួក​កូន​របស់​ព្រះ‌អង្គ ហើយ​សង​សឹក​បច្ចា​មិត្ត​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​នឹង​សង​ដល់​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ ហើយ​លាង​សម្អាត​ស្រុក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ"»។

ព្រះ‌អង្គ​ជា​រូប​អង្គ​ព្រះ​ដែល​មើល​មិន​ឃើញ ជា​កូន​ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក

ព្រះ‌អង្គ​ជា​សិរសា​របស់​រូប‌កាយ ដែល​ជា​ក្រុម​ជំនុំ ព្រះ‌អង្គ​ជា​ដើម​ដំបូង ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​ទាំង​អស់

ដ្បិត​តើ​ព្រះ​ធ្លាប់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​មួយ​ថា៖ «អ្នក​ជា​កូន​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ» ដែរ​ឬ?

ហេតុ​នេះ នៅ​ពេលដែល​ព្រះ‌អង្គ​យាង​មក​ចូល​មក​ក្នុង​ពិភព‌លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា និង​តង្វាយ​ទេ តែ​ព្រះ‌អង្គ​បាន​រៀប​ចំ​រូប‌កាយ​ឲ្យ​ទូល​បង្គំ​វិញ

ដែល​ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ស្ថាន‌សួគ៌ ហើយ​គង់​នៅ​ខាង​ស្តាំ​ព្រះហស្ត​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច និង​ពួក​មាន​ឥទ្ធិ‌ឫទ្ធិ ចុះ​ចូល​នឹង​ព្រះ‌អង្គ​ទាំង​អស់។

នេះ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​សម្តែង​មកក្នុង​ចំណោម​យើង គឺ​ព្រះ‌បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​តែ​មួយឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​បាន​រស់​ដោយ​សារ​ព្រះ‌រាជ​បុត្រា។

និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី។ ព្រះ‌អង្គ​ស្រឡាញ់​យើង ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម