ហូសេ 6:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហេតុនេះហើយបានជាយើងបានកាប់គេដោយពួកហោរា យើងបានសម្លាប់គេដោយពាក្យដែលចេញពីមាត់យើង ឯការវិនិច្ឆ័យរបស់យើង ចេញទៅដូចពន្លឺ។ សូមមើលជំពូក |
គ្រានោះ លោកអេលីយ៉ាជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយពួកស្រុកកាឡាត លោកទូលព្រះបាទអ័ហាប់ថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះ នឹងគ្មានភ្លៀង គ្មានសន្សើមឡើយ លើកលែងតែទូលបង្គំសូមប៉ុណ្ណោះ»។
លោកទូលស្តេចថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ដែលអ្នកបានចាត់អ្នកនាំសារឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុននោះ តើដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែល ដែលអាចសួរទ្រង់បានឬ? ហេតុនេះ ទ្រង់នឹងមិនអាចក្រោកពីដំណេក ដែលទ្រង់ផ្ទំនេះឡើយ គឺពិតជាត្រូវសុគត"»។