ហូសេ 5:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នៅថ្ងៃដាក់ទោស អេប្រាអិមនឹងត្រឡប់ទៅជាទីខូចបង់ នៅកណ្ដាលកុលសម្ព័ន្ធនានារបស់អ៊ីស្រាអែល យើងប្រកាសប្រាប់ពីដំណឹងដ៏ពិតប្រាកដ។ សូមមើលជំពូក |
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ប្រពន្ធរបស់លោកនឹងទៅជាស្រីពេស្យានៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវគេយកខ្សែមកវាស់ចែកគ្នា ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុកមួយដែលស្មោកគ្រោក ហើយអ៊ីស្រាអែលនឹងត្រូវគេនិរទេស ចេញឆ្ងាយពីស្រុករបស់ខ្លួនមិនខាន"»។
ប៉ុន្តែ ពាក្យ និងបញ្ញត្តិច្បាប់ដែលយើងបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើយើង តើគេមិនបានវិលមកធ្វើតាមបុព្វបុរសឯងរាល់គ្នាទេឬ? ដូច្នេះ គេបែរជាពោលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះឯង»។