ហូសេ 3:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ខ្ញុំក៏ទិញនាងមកវិញ ដោយសាច់ប្រាក់ដប់ប្រាំសេកែល និងស្រូវឱកមួយថាំងកន្លះ ព្រមទាំងស្រាទំពាំងបាយជូរមួយរង្វាល់។ សូមមើលជំពូក |
មួយទៀត ខ្ញុំបានទិញនាងរស់ សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំដែរ ដើម្បីបង្កើតឈ្មោះរបស់ម៉ាឡូននោះ នៅក្នុងមត៌កគាត់ឡើងវិញ ដើម្បីកុំឲ្យឈ្មោះគាត់ត្រូវកាត់ចេញពីពួកបងប្អូន និងពីទ្វារទីលំនៅរបស់គាត់ឡើយ នៅថ្ងៃនេះ អ្នករាល់គ្នាជាសាក្សីស្រាប់ហើយ»។
ស្ដេចសូលមានរាជឱង្ការថា៖ «ចូរអស់លោកទៅប្រាប់ដាវីឌដូច្នេះថា "ស្តេចមិនចង់បានបណ្ណាការអ្វីទេ ទ្រង់សព្វព្រះហឫទ័យចង់បានតែស្បែកនៃស្រោមចុងស្វាសរបស់ពួកភីលីស្ទីនមួយរយប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់"» តែគំនិតស្ដេចសូលគិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ។