ហូសេ 12:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះយេហូវ៉ា ជានាមដ៏ជាទីរំឭករបស់ព្រះអង្គ! សូមមើលជំពូក |
ព្រះទ្រង់ក៏មានព្រះបន្ទូលទៅកាន់លោកម៉ូសេទៀតថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប ព្រះអង្គបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា"។ នេះជាឈ្មោះរបស់យើងនៅអស់កល្បជានិច្ច ហើយសម្រាប់ជាសេចក្ដីរំឭកពីយើង ដល់មនុស្សគ្រប់ជំនាន់តរៀងទៅ។