ហាបាគុក 3:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦តើព្រះយេហូវ៉ាមានព្រះហឫទ័យថ្នាំងថ្នាក់ ចំពោះទន្លេទាំងប៉ុន្មានឬ? តើសេចក្ដីខ្ញាល់របស់ព្រះអង្គតម្រង់ទាស់នឹងទន្លេ ឬសេចក្ដីក្រោធរបស់ព្រះអង្គបានទាស់នឹងសមុទ្រឬ បានជាព្រះអង្គឡើងគង់លើសេះរបស់ព្រះអង្គ ហើយលើរថនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គទៅដូច្នេះ? សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា "ចូរយកដំបងរបស់បង ហើយលើកដៃទៅលើទឹកទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទ គឺទៅលើទន្លេ ព្រែក បឹង និងស្រះរបស់គេទាំងប៉ុន្មាន ដើម្បីឲ្យទឹកទាំងនោះក្លាយទៅជាឈាម ហើយឈាមនឹងមានពាសពេញក្នុងស្រុកអេស៊ីព្ទ សូម្បីតែនៅក្នុងធុងឈើ និងនៅក្នុងពាងថ្មក៏មានឈាមដែរ"»។
ពេលយើងមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ? ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប? តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ? ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត ហើយទន្លេហួតហែងដែរ ត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយស្លាប់ទៅដោយស្រេក។