ហាបាគុក 2:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អំពើឃោរឃៅដែលបានធ្វើដល់ ព្រៃល្បាណូននឹងគ្របលើឯង ព្រមទាំងការបំផ្លាញអស់ទាំងសត្វ ដែលនាំឲ្យវាភ័យខ្លាច ដោយព្រោះឈាមមនុស្ស និងការដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង និងមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងក្រុងនោះ។ សូមមើលជំពូក |
យើងបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលយើងបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន និងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី