សេផានា 3:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គេមិនស្តាប់ព្រះសូរសៀងរបស់ព្រះយេហូវ៉ាទេ ក៏មិនព្រមទទួលសេចក្ដីប្រៀនប្រដៅដែរ។ គេមិនទុកចិត្តព្រះយេហូវ៉ាសោះ ក៏មិនចូលទៅជិតព្រះរបស់ខ្លួនឡើយ។ សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើពួកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិម ដូចជាយើងបានពោលទាស់នឹងគេហើយ ព្រោះយើងបានប្រាប់ដល់គេ តែគេមិនបានស្តាប់ទេ យើងបានហៅគេ តែគេមិនបានឆ្លើយតបឡើយ។