សេផានា 3:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក ព្រះអង្គគង់នៅកណ្ដាលអ្នក ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់ ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គនឹងរីករាយចំពោះអ្នក ដោយសំឡេងច្រៀងយ៉ាងឮ។ សូមមើលជំពូក |
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានចម្រុងចម្រើនជាបរិបូរ ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ ជាផលដែលកើតពីពោះរបស់អ្នក ផលដែលកើតពីហ្វូងសត្វ និងផលដែលកើតពីដីរបស់អ្នក។ ដ្បិតព្រះយេហូវ៉ារីករាយនឹងប្រោសឲ្យអ្នកបានចម្រុងចម្រើនឡើងវិញ ដូចព្រះអង្គរីករាយនឹងដូនតារបស់អ្នកដែរ