Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



សុភា‌សិត 8:15

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​មហា‌ក្សត្រ​សោយ‌រាជ្យ ហើយ​ពួក​មាន​បណ្ដា​សក្តិ​ក៏​សម្រេច សេចក្ដី​យុត្តិ‌ធម៌ដោយ‌សារ​យើង

សូមមើលជំពូក ចម្លង

27 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទ្រង់ ដើម្បី​នឹង​តាំង​ឡើង​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ស្រឡាញ់​សាសន៍​អ៊ីស្រា‌អែល​អស់​កល្ប​ជា‌និច្ច បាន​ជា​តាំង​ទ្រង់​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ ដើម្បី​ឲ្យ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត »។

ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​បាន​ឮ​ពី​ការ​ដែល​ស្តេច​វិនិច្ឆ័យ​រឿង​នោះ ហើយ​គេ​មាន​ចិត្ត​កោត​ខ្លាច​ដល់​ទ្រង់ ព្រោះ​គេ​យល់​ឃើញ​ថា ប្រាជ្ញា​នៃ​ព្រះ​បាន​សណ្ឋិត​នៅ​ក្នុង​ទ្រង់ សម្រាប់​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌។

ដូច្នេះ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​ពិចារ‌ណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន?»។

ពេល​ស្ដេច​ហ៊ីរ៉ាម​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះបាទ​សាឡូម៉ូន ទ្រង់​មាន​អំណរ​ជា​ខ្លាំង ក៏​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ថ្ងៃ​នេះ សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ព្រះបាទ​ដាវីឌ​មាន​បុត្រ​មួយ​អង្គ ដែល​មាន​ប្រាជ្ញា​អាច​ត្រួត​លើ​សាសន៍​ដ៏​ធំ​យ៉ាង​នេះ​បាន»។

ហើយ​ក្នុង​ពួក​បុត្រ​យើង​ទាំង​ប៉ុន្មាន (ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រោស ឲ្យ​យើង​បាន​បុត្រ​ជា​ច្រើន) ព្រះ‌អង្គ​បាន​រើស​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល

ដូច្នេះ សូម​ប្រោស‌ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា និង​យោបល់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ចេញ​ចូល​នាំ​មុខ​បណ្ដា‌ជន​នេះ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​គ្នា​ច្រើន​យ៉ាង​នេះ​បាន?»។

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ដោយ​ព្រោះ​អ្នក​បាន​ប្រាថ្នា​ដូច្នេះ នៅ​ក្នុង​ចិត្ត ហើយ​មិន​បាន​សូម​ឲ្យ​បាន​ទ្រព្យ‌សម្បត្តិ ឬ​ធន‌ធាន ឬ​កិត្តិ‌យស ឬ​ការ​ប្រហារ​ជីវិត​នៃ​ពួក​អ្នក​ដែល​ស្អប់​អ្នក ក៏​មិន​បាន​សូម​អាយុ​ឲ្យ​យឺន‌យូរ​ឡើយ គឺ​បាន​សូម​ឲ្យ​មាន​ប្រាជ្ញា និង​យោបល់ ដើម្បី​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង ដែល​យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ។

ដូច្នេះ ឱ​ស្ដេច​ទាំង​ឡាយ​អើយ ចូរមាន​ប្រាជ្ញា​ឡើង! ឱ​ពួក​គ្រប់​គ្រង​នៅលើ​ផែនដី​អើយ ចូរ​ទទួល​ដំ‌បូន្មាន​ចុះ!

ព្រះ​មហា‌ក្សត្រ​ដែល​ប្រកប​ដោយ​ឫទ្ធានុ‌ភាព ព្រះ‌អង្គ​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មានសេចក្ដី​ទៀត​ត្រង់ ព្រះ‌អង្គ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប។

ស្តេច​រមែង​តាំង​នគរ​ឲ្យ​មាំ‌មួន ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្តេច​ណា​ដែល​សង្កត់‌សង្កិន​យក​តង្វាយ នោះ​ធ្វើ​ឲ្យ​ស្រុក​វិនាស​វិញ។

ពួក​អ្នក​គ្រប់‌គ្រង និង​ពួក​មាន​ត្រកូល​ខ្ពស់ គឺ​អស់​ទាំង​ចៅ‌ហ្វាយ ដែល​នៅ​ផែនដី ក៏​គ្រប់‌គ្រង​ដោយ‌សារ​យើង​ដែរ

រួច​យើង​នឹង​តាំង​ពួក​ចៅ‌ក្រម របស់​អ្នក​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​អ្នក ដូច​កាល​ពី​មុន​ដែរ ពី​ពេល​នេះ​ត​ទៅ គេ​នឹង​ហៅ​អ្នក​ថា​ជា ទី​ក្រុង​មាន​សេចក្ដី​សុចរិត គឺ​ជា​ទី​ដែល​ស្មោះ‌ត្រង់​វិញ។

នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ យើង​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ ព្រះ‌អង្គ​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក

ព្រះ‌អង្គ​ផ្លាស់​ប្ដូរ​ពេល​វេលា និង​រដូវ​កាល ព្រះ‌អង្គ​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់។

គឺ​ព្រះ​ករុណា​នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំ‌នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ទ្រង់​នឹង​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​ផុត​ប្រាំពីរ​ខួប គឺ​ទាល់​តែ​ព្រះ​ករុណា​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​រាជ្យ​ដល់​អ្នក​ណា​តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។

គេ​នឹង​បណ្តេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក អ្នក​នឹង​មាន​ទី​លំ‌នៅ​ជា​មួយ​សត្វ​នៅ​ទីវាល គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ ដរាប​ដល់​បាន​កន្លង​ទៅ​អស់​ប្រាំពីរ​ខួប ទាល់​តែ​អ្នក​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​រាជ្យ​ដល់​អ្នក​ណា តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។

ព្រះ‌យេស៊ូវ​យាង​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «គ្រប់​ទាំង​អំណាច​នៅ​ស្ថាន‌សួគ៌ និង​នៅ​លើ​ផែនដី បាន​ប្រគល់​មក​ខ្ញុំ​ហើយ។

ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចុះ​ចូល​ចំពោះ​អាជ្ញា​ធរ ដ្បិត​បើ​មិន​មក​ពី​ព្រះ​ទេ នោះ​គ្មាន​អំណាច​ណា​ឡើយ គឺ​ព្រះ​បាន​តាំង​អស់​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច។

បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ស្ថានសួគ៌​បើក​ចំហ ហើយ​មើល៍ មាន​សេះ​ស​មួយ! ព្រះ‌អង្គ​ដែល​គង់​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ» ព្រះ‌អង្គ​ជំនុំ‌ជម្រះ និង​ច្បាំង​ដោយ​សុចរិត។

ព្រះ‌អង្គ​មាន​ព្រះ‌នាម​ចារ​នៅ​ព្រះ‌ពស្ត្រ និង​នៅ​ភ្លៅ​របស់​ព្រះ‌អង្គ​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច និង​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។

ដូច្នេះ កាល​លោកសាំយូ‌អែល​បាន​ឃើញ​លោក​សូល នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ជា​មនុស្ស​ដែល​យើង​បាន​ប្រាប់​អ្នក គឺ​អ្នក​នេះ​ឯង ដែល​ត្រូវ​សោយ‌រាជ្យ​លើ​ប្រជា‌រាស្ត្រ​របស់​យើង»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម