សុភាសិត 6:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នោះកូនអើយ ចូរធ្វើដូច្នេះវិញ ហើយដោះខ្លួនឲ្យរួចចុះ ដ្បិតឯងបានធ្លាក់ទៅក្នុងកណ្ដាប់ដៃ នៃអ្នកជិតខាងឯងហើយ។ ដូច្នេះ ចូរទៅជួបអ្នកជិតខាងឯងភ្លាម ហើយអង្វរគេជាបន្ទាន់។ សូមមើលជំពូក |
គ្រានោះ ហោរាសេម៉ាយ៉ាបានមកគាល់ព្រះបាទរេហូបោម និងជួបពួកមេដឹកនាំរបស់ជនជាតិយូដា ដែលបានជួបជុំគ្នានៅក្រុងយេរូសាឡិម ដោយព្រោះស៊ីសាក លោកមានវាចាថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "អ្នករាល់គ្នាបានបោះបង់ចោលយើង ហេតុនោះបានជាយើងទុកអ្នករាល់គ្នាចោល នៅក្នុងកណ្ដាប់ដៃស៊ីសាក"»។