Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



សុភា‌សិត 31:24

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​ក៏​ធ្វើ​អាវ​ខ្លូត‌ទេស​សម្រាប់​លក់ ហើយ​ធ្វើ​ខ្សែ​ក្រវាត់​ឲ្យ​ដល់​អ្នក​ជំនួញ។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

សេះ​របស់​ព្រះបាទ​សាឡូម៉ូន​ទាំង​ប៉ុន្មាន ដែល​បាន​យក​មក​ពី​ស្រុក​អេស៊ីព្ទ​នោះ គឺ​ពួក​ជំនួញ​របស់​ស្តេច​ទិញ​មក​តាម​តម្លៃ​ទាំង​ហ្វូងៗ។

នាង​រក​រោម​ចៀម​នឹង​ខ្លូត‌ទេស ក៏​ធ្វើ​ការ​ដោយ​ដៃ​យ៉ាង​ស្ម័គ្រ​ពី​ចិត្ត

នាង​ធៀប​ដូច​ជា​នាវា​ដឹក​ទំនិញ គឺ​នាង​នាំ​យក​អាហារ​មក​ពី​ទី​ឆ្ងាយ

នាង​ចាប់​យក​ហុង ហើយ​ម្រាម​ដៃ​ក៏​កាន់​ខ្នារ

នាង​មាន​កម្លាំង​នឹង​លម្អ​ជា​គ្រឿង​អម្ពរ ក៏​នឹក​សើច​ពី​ហេតុ​ណា ដែល​កើត​បាន​នៅ​ខាង​មុខ។

ស្រុក​ស៊ីរី ដែល​រក​ស៊ី​ជា‌មួយ​អ្នក​ដែរ ដោយ​ព្រោះ​ស្នាដៃ​ដ៏​បរិបូរ​របស់​អ្នក គេ​បាន​ដូរ​កែវ​មរកត សំពត់​ពណ៌​ស្វាយ សំពត់​ប៉ាក់ សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ត ផ្កាថ្ម និង​ត្បូង​ទទឹម​ឲ្យ​បាន​ទំនិញ​របស់​អ្នក។

«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ និង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​ជប់​លៀង​យ៉ាង​អធិកអធម​រាល់​ថ្ងៃ។

សាំសុន​និយាយ​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​សូម​ដាក់​ប្រស្នា​មួយ​ដល់​អ្នក​រាល់​គ្នា ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដោះ​ស្រាយ​ប្រស្នា​នោះ​ប្រាប់​ខ្ញុំ​បាន ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​នេះ គឺ​រក​ប្រស្នា​នោះ​ឃើញ នោះ​ខ្ញុំ​នឹង​ឲ្យ​អាវ​វែង​សាម​សិប និង​សម្លៀក​បំពាក់​សាម​សិប​បន្លាស់​ដល់​អ្នក​រាល់​គ្នា




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម