Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



សុភា‌សិត 30:33

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ការ​គ្រលុក​ទឹក​ដោះ​គោ នោះ​ធ្វើ​ឲ្យ​ចេញ​ជា​ខ្លាញ់ ហើយ​ការ​ដែល​ចាប់​មួល​ច្រមុះ នោះ​ធ្វើ​ឲ្យ​ចេញ​ឈាម​មក យ៉ាង​នោះ​ការ​ចាក់​រុក​ដោយ​ក្រោធ ក៏​នាំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យក​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​រាវ ព្រម​ទាំង​កូន​គោ​ដែល​បាន​រៀបចំ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី រួចខ្លួន​លោក​ផ្ទាល់​ក៏​ឈរ​នៅ​ជិត ក្រោម​ដើម​ឈើ​នោះ ហើយ​បុរស​ទាំងបី​ក៏​បរិភោគ។

ឯ​សេចក្ដី​សម្អប់ នោះ​បណ្ដាល​ឲ្យ​កើត​មាន ហេតុ​ទាស់‌ទែង​គ្នា តែ​សេចក្ដី​ស្រឡាញ់ តែង​គ្រប​បាំង​អស់​ទាំង​អំពើ​កំហុស។

មនុស្ស​គំរោះ‌គំរើយ រមែង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រម្ងាប់​សេចក្ដី​ជម្លោះ​វិញ។

មនុស្ស​វៀច​វេរ គេ​សាប‌ព្រោះ​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​អ្នក​បេះ‌បួយ ក៏​នាំ​ឲ្យ​ទាំង​មិត្ត​សម្លាញ់ យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ។

ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ទាស់​គ្នា មុន​ដែល​កើត​មាន​ជម្លោះ។

មនុស្ស​ដែល​ចេះ​តែ​រក​រឿង គេ​រមែង​អុច‌អាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ឧបមា​ដូច​ជា​ដាក់​ធ្យូង​នៅ​លើ​រងើក​ភ្លើង ហើយ​ដូច​ជា​ដាក់​ឧស​នៅ​លើ​ភ្លើង​ដែរ

អ្នក​ណា​ដែល​មាន​ចិត្ត​ធំ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ឯ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​ទើប​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើង។

មនុស្ស​មួ‌ម៉ៅ​រមែង​អុច‌អាល ឲ្យ​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​មនុស្ស​មាន​ចិត្ត​ក្រោធ នោះ​រំលង​ច្បាប់​ជា​ច្រើន។

ឯ​ពាក្យ​ទាំង​នេះ គឺ​ជា​ព្រះ‌បន្ទូល​របស់​ស្តេច​លេមយួល ជា​សេចក្ដី​ទំនាយ ដែល​មាតា​របស់​ព្រះ‌អង្គ​បាន​បង្រៀន




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម