មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចម្កួតរបស់គេ ច្រំដែលទៀត នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកម្អួតវាវិញ
ប៉ុន្ដែ កាលផារ៉ោនឃើញថាបានធូរស្បើយហើយ ស្ដេចក៏តាំងព្រះហឫទ័យរឹងទទឹងទៀត មិនព្រមស្តាប់លោកម៉ូសេ និងលោកអើរ៉ុនឡើយ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។
អ្នកនឹងពោលថា «គេបានវាយខ្ញុំ តែខ្ញុំមិនឈឺ គេបានសំពងខ្ញុំ តែខ្ញុំមិនដឹងខ្លួន តើពេលណាទើបខ្ញុំដឹងខ្លួន? ខ្ញុំនឹងទៅរកផឹកទៀត»។
ពលធ្នូម្នាក់ដែលជំនាញបាញ់ឲ្យរបួសទាំងអស់ ជាយ៉ាងណា អ្នកដែលជួលមនុស្សខ្លៅអនាថា ឬមនុស្សប្រមឹក ក៏យ៉ាងនោះដែរ។
ទោះបើនឹងបុកមនុស្សល្ងីល្ងើ នៅក្នុងត្បាល់ជាមួយស្រូវក៏ដោយ គង់តែសេចក្ដីចម្កួតរបស់វា មិនព្រមរបកចេញពីវាឡើយ។
ដ្បិតតុទាំងអស់ប្រឡាក់ពេញដោយកម្អួត ហើយកខ្វក់ ឥតមានកន្លែងណាស្អាតឡើយ។
នោះវាក៏ចេញទៅនាំវិញ្ញាណប្រាំពីរផ្សេងទៀត ដែលអាក្រក់ជាងវាមក ហើយនាំគ្នាចូលទៅនៅទីនោះ ធ្វើឲ្យស្ថានភាពក្រោយរបស់មនុស្សនោះ កាន់តែអាក្រក់ជាងមុនទៅទៀត រីឯមនុស្សអាក្រក់ជំនាន់នេះ ក៏នឹងកើតឡើងដូច្នោះដែរ»។
ហេតុការណ៍កើតមានដល់គេ ដូចសេចក្ដីដែលសុភាសិតចែងទុកមកពិតមែន គឺថា «ឆ្កែបានត្រឡប់ទៅស៊ីកម្អួតរបស់វា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលក្នុងភក់វិញ»។