បើអ្នកណាដែលមិនចេះគ្រប់គ្រង លើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។
ព្រះបាទហេសេគាបានតាំងព្រះហឫទ័យយ៉ាងម៉ឺងម៉ាត់ ក្នុងការសង់កំផែងដែលបាក់បែកទាំងប៉ុន្មានឡើងវិញ ហើយសង់ប៉មនៅលើកំផែងនោះ ព្រមទាំងសង់កំផែងមួយទៀតនៅខាងក្រៅ ហើយក៏ជួសជុលប៉មមីឡូរនៅក្នុងក្រុងដាវីឌឲ្យបានមាំមួន។ ស្ដេចធ្វើគ្រឿងសស្ត្រាវុធ និងខែលជាបរិបូរ។
អ្នកទាំងនោះតបមកខ្ញុំថា៖ «ពួកអ្នកនៅសល់ក្នុងខេត្តនោះ គឺពួកអ្នកដែលនៅរស់រានមានជីវិត រួចផុតពីការជាប់ជាឈ្លើយ កំពុងរងទុក្ខវេទនា និងសេចក្ដីអាម៉ាស់ជាខ្លាំង។ រីឯកំផែងក្រុងយេរូសាឡិមក៏ត្រូវបាក់បែក ហើយទ្វារក្រុងក៏ត្រូវបានគេដុតបំផ្លាញដែរ»។
អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួន ក៏វិសេសជាងអ្នកដែលឈ្នះ យកបានទីក្រុងទៅទៀត។
ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមាន សង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ។
អ្នកណាដែលមានចិត្តក្រោធខ្លាំង នោះនឹងត្រូវទទួលទោស ដ្បិតបើអ្នកជួយគេឲ្យរួច នោះអ្នកនឹងត្រូវជួយតទៅទៀត។
កុំចងជាមិត្តនឹងមនុស្សណា ដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ
ខណៈនោះ ស្ដេចសូលក៏កើតមានសេចក្ដីខ្ញាល់នឹងយ៉ូណាថាន ហើយបន្ទោសថា៖ «នែ៎ អាកូនរឹងទទឹង មិនស្ដាប់បង្គាប់ តើយើងមិនដឹងថាឯងបានយកកូនអ៊ីសាយនេះធ្វើជាមិត្តសម្លាញ់ ដែលនាំឲ្យឯងត្រូវខ្មាសគេ ហើយម្តាយឯងក៏ត្រូវខ្មាសគេដែរទេឬ?
ដូច្នេះ សូមជម្រាបជូនលោកស្រីជ្រាប សូមពិចារណាចុះ តើត្រូវធ្វើដូចម្តេច ដ្បិតមុខជាគេបានសម្រេចនឹងធ្វើអាក្រក់ដល់ចៅហ្វាយយើងខ្ញុំ និងគ្រួសារលោកទាំងអស់គ្នាហើយ ព្រោះលោកប្រុសជាមនុស្សកំណាចណាស់ ឥតមានអ្នកណានិយាយនឹងលោកបានទេ»។