Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



សុភា‌សិត 23:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ គេ​អញ្ជើញ​អ្នក​ថា «អញ្ជើញ​ពិសា​ចុះ!» តែ​ចិត្ត​គេ​មិន​នៅ​ជា‌មួយ​អ្នក​ទេ។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​គ្នា​ពោល​តែ​ពាក្យ​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើចបញ្ចើ និង​ដោយ​មាន​ចិត្ត​ពីរ។

សម្ដី​របស់​គេ​រអិល​ជាង​ខ្លាញ់ តែ​ចិត្ត​របស់​គេមាន​ពេញ​ដោយ​ចម្បាំង ពាក្យ​របស់​គេ​ទន់​ភ្លន់​ជាង​ប្រេង តែ​ពាក្យ​ទាំង​នោះ​ជា​ដាវ​ដែល​ហូត​ជា​ស្រេច។

សេចក្ដី​ដែល​នាំ​ឲ្យ​គេ​រក​ពឹង​ដល់​មនុស្ស​ណា នោះ​គឺ​ជា​សេចក្ដី​សប្បុ‌រស​របស់​អ្នក​នោះ ហើយ​មនុស្ស​ទាល់​ក្រ រមែង​វិសេស​ជាង​មនុស្ស​ភូត​ភរ។

បបូរ​មាត់​ហៃ​ខាង​និយាយ តែ​ចិត្ត​អាក្រក់ ធៀប​ដូច​ជា​ភាជនៈ​ដី​ស្រោប​ដោយ​អាចម៍​ប្រាក់។

អ្នក​ណា​ដែល​ស្អប់​គេ នោះ​រមែង​ក្លែង​ពាក្យ​ដោយ​បបូរ​មាត់ នោះ​ក៏​ប្រមូល​ទុក​សេចក្ដី​បញ្ឆោត​នៅ​ក្នុង​ចិត្ត​ដែរ

កាល​ណា​អ្នក​នោះ​ពោល​ពាក្យ​ល្អ នោះ​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​នៅ​ក្នុង​ចិត្ត​គេ​មាន​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ប្រាំពីរ​មុខ

ស្តេច​ទាំង​ពីរ​អង្គ​នេះ គេ​មាន​ចិត្ត​ទោរ​ទៅ​រក​តែ​អំពើ​អាក្រក់ គេ​កុហក​គ្នា​ក្នុង​ពេល​កំពុង​អង្គុយ​រួម​តុ​ជា​មួយ​គ្នា តែ​មិន​បាន​ផល​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​ចុង​បញ្ចប់​ដែល​បាន​កំណត់​ទុក។

កាល​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះ‌អង្គ​នោះ​ឃើញ​ដូច្នោះ គាត់​គិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ជា​ហោរា​មែន លោក​មុខ​ជា​ដឹង​ថា ស្ត្រី​ដែល​ពាល់​លោក​ជា​អ្នក​ណា ហើយ​ជា​មនុស្ស​ប្រភេទ​ណា​ពុំ​ខាន ដ្បិត​នាង​ជា​មនុស្ស​បាប»។

ពេល​នោះ នាង​ពោល​ទៅ​គាត់​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​បង​និយាយ​ថា "បង​ស្រឡាញ់​អូន"ទៅ​កើត បើ​ចិត្ត​បង​មិន​នៅ​ជា​មួយ​ខ្ញុំ​ផង​នោះ? បង​បាន​បញ្ឆោត​ខ្ញុំ​គ្រប់​បី​ដង​ហើយ បង​មិន​ព្រម​ប្រាប់​ខ្ញុំ​ថា​បង​មាន​កម្លាំង​ខ្លាំង​ដល់​ម៉្លេះមក​ពី​ណា​សោះ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម