កុំបន្ថយគោលចារឹក ដែលបុព្វបុរសឯងបោះទុកពីបុរាណឡើយ។
មនុស្សអាក្រក់ បន្ថយគោលចារឹក គេរឹបយកហ្វូងចៀមអ្នកដទៃទៅធ្វើរបស់ខ្លួន។
កុំបន្ថយគោលចារឹកពីបុរាណឡើយ ក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ។
នែ៎ មនុស្សអាក្រក់អើយ កុំលបចាំប្រទូស្តនឹងលំនៅ របស់មនុស្សសុចរិតឡើយ កុំបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ
«មិនត្រូវបង្ខិតគោលចារឹករបស់អ្នកជិតខាង ដែលមនុស្សជំនាន់ដើមបានបោះ នៅដីដែលអ្នកនឹងគ្រងជាមត៌ក ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់នោះឡើយ»។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលបន្ថយគោលចារឹករបស់អ្នកជិតខាងរបស់ខ្លួន"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។