ការដែលអាស្រ័យនៅដោយរុងរឿង មិនសមនឹងមនុស្សល្ងីល្ងើទេ លើសពីនេះទៀតនោះ ទាសករក៏មិនសមមានអំណាចលើអ្នកធំដែរ។
នៅថ្ងៃនេះ ទោះបើគេបានចាក់ប្រេងតាំងយើង ឲ្យធ្វើជាស្តេចក៏ដោយ គង់តែយើងខ្សោយដែរ ឯពួកកូនសេរូយ៉ាទាំងនេះ គេរឹងទទឹងនឹងយើងហួសពេក ដូច្នេះ សូមឲ្យព្រះយេហូវ៉ាសងដល់អ្នកដែលប្រព្រឹត្តអាក្រក់នេះ តាមការអាក្រក់របស់ខ្លួនគេចុះ»។
ពួកអ្នករត់សំបុត្រក៏ចេញទៅយ៉ាងប្រញាប់ប្រញាល់ តាមបញ្ជារបស់ស្តេច ហើយគេបានប្រកាសរាជក្រឹត្យនោះនៅស៊ូសាន ជាក្រុងហ្លួង។ ពេលនោះ ស្តេចគង់សោយស្រាជាមួយហាម៉ាន តែឯទីក្រុងស៊ូសាន មានការច្រួលច្របល់កើតឡើងជាខ្លាំង។
ពាក្យសម្ដីខ្ពស់ប្រសើរ មិនសំណំនឹងមនុស្សល្ងីល្ងើទៅហើយ ចំណង់បើសម្ដីភូតភរ តើមិនសំណំនឹងមាត់ របស់អ្នកដឹកនាំ យ៉ាងណាទៅ។
ការដែលហិមៈធ្លាក់នៅរដូវក្តៅ ហើយភ្លៀងធ្លាក់នៅរដូវចម្រូតមិនសមយ៉ាងណា កិត្តិយសក៏មិនសម នឹងមនុស្សល្ងីល្ងើយ៉ាងនោះដែរ។
បណ្ដាជនទាំងឡាយនឹងត្រូវសង្កត់សង្កិន គឺអ្នកមួយនឹងសង្កត់សង្កិនមួយទៀត ព្រមទាំងអ្នកជិតខាងខ្លួនផង ពួកក្មេងៗនឹងប្រព្រឹត្តព្រហើន ចំពោះចាស់ព្រឹទ្ធាចារ្យ ហើយមនុស្សថ្នាក់ទាប នៅចំពោះមនុស្សថ្នាក់ខ្ពស់ដែរ។
ឱអ៊ីស្រាអែលអើយ កុំត្រេកអរ កុំសប្បាយរីករាយដូចសាសន៍ឯទៀតៗឡើយ ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន អ្នកចូលចិត្តនឹងទទួលកម្រៃពីអំពើពេស្យាចារ នៅលើអស់ទាំងទីលានបោកស្រូវ។
«មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងសំពត់ទេសឯកយ៉ាងម៉ដ្ត ហើយជប់លៀងយ៉ាងអធិកអធមរាល់ថ្ងៃ។
គាត់រងទុក្ខវេទនានៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបមុខឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ហើយឡាសារនៅក្បែរលោក។
ចូរមានទុក្ខ ហើយយំសោយសោកចុះ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាទុក្ខសោក ហើយឲ្យអំណរបែ្រទៅជាទុក្ខព្រួយវិញ។
អ័ប៊ីកែលបានវិលទៅរកណាបាលជាប្តីវិញ ឃើញគាត់កំពុងតែលៀងភ្ញៀវនៅក្នុងផ្ទះ ដូចជាការជប់លៀងនៃស្តេច ឯណាបាលក៏មានចិត្តសប្បាយឡើង ដោយព្រោះស្រវឹងជាខ្លាំង ដូច្នេះ នាងមិនបានប្រាប់អ្វីដល់គាត់ឡើយ ទោះតិច ឬច្រើនក្តី រហូតដល់ព្រឹកឡើង។