មហាក្សត្រតែងផ្តល់គុណដល់អ្នកបម្រើណា ដែលប្រព្រឹត្តដោយអើពើ តែសេចក្ដីក្រោធរបស់ស្ដេច នឹងធ្លាក់លើអ្នកដែលប្រព្រឹត្តអំពើគួរខ្មាស។
ផារ៉ោនមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «តើយើងអាចរកអ្នកណាទៀតឲ្យដូចអ្នកនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះគង់នៅជាមួយបាន?»
ស្ដេចមានសេចក្ដីក្រោធជាខ្លាំង រួចក្រោកចេញពីកន្លែងសោយស្រា យាងចូលទៅក្នុងសួនច្បាររាជវាំង ឯហាម៉ានវិញ នៅទីនោះ អង្វរព្រះនាងអេសធើរ ជាអគ្គមហេសី សុំឲ្យរួចជីវិត ព្រោះលោកយល់ឃើញថា ស្ដេចបានសម្រេចនឹងធ្វើទោសខ្លួនហើយ។
ចំណែកអ្នកណាដែលខំប្រឹងប្រមូលទុក នៅក្នុងរដូវក្តៅ នោះឯងជាកូនដែលមានគំនិត តែឯអ្នកណាដែលរវល់តែដេកនៅរដូវចម្រូតវិញ នោះគឺជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស។
សេចក្ដីសុចរិតរមែងលើកតម្កើងនគរ តែអំពើបាបជាទីគួរខ្មាស ដល់សាសន៍ណាៗក៏ដោយ។
ឯបបូរមាត់សុចរិត នោះជាទីគាប់ ដល់ព្រះហឫទ័យនៃស្តេចណាស់ ហើយព្រះអង្គក៏ស្រឡាញ់ដល់អ្នកណា ដែលពោលដោយត្រឹមត្រូវ។
បាវបម្រើឆ្លាតនឹងត្រួតលើកូន ដែលនាំឲ្យឪពុកមានសេចក្ដីខ្មាស ហើយនឹងបានចំណែកមត៌ក ជាមួយបងប្អូនរបស់កូននោះដែរ។
អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស និងសេចក្ដីដំណៀល។
ស្តេចដែលមានប្រាជ្ញា ទ្រង់កម្ចាត់មនុស្សអាក្រក់ចេញ ហើយឲ្យកង់បញ្ជាន់ស្រូវកិនលើគេ។
កាលណាស្តេចឡើងគង់នៅទីវិនិច្ឆ័យ ព្រះអង្គកម្ចាត់អស់ទាំងអំពើអាក្រក់ ដោយសារព្រះនេត្ររបស់ព្រះអង្គ។
អ្នកណាដែលស្រឡាញ់សេចក្ដីបរិសុទ្ធ ហើយមានបបូរមាត់ប្រកបដោយគុណដ៏ល្អ ស្តេចនឹងសូមអ្នកនោះធ្វើជាមិត្តសម្លាញ់។
ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្តេច នោះរាជ្យរបស់ព្រះអង្គនឹងបានតាំងនៅខ្ជាប់ខ្ជួន ក្នុងសេចក្ដីសុចរិត។
បើអ្នកគ្រប់គ្រងតែងស្តាប់តាមពាក្យភូតភរ នោះពួកអ្នកបម្រើរបស់គេ ក៏ជាមនុស្សអាក្រក់ដែរ។
ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។
ចៅហ្វាយរបស់គាត់ ពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។