Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



សុភា‌សិត 12:23

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​ឈ្លាសវៃ​តែង​លាក់​បាំង​ចំណេះ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​ប្រកាស​ពី​សេចក្ដី​ល្ងង់​ខ្លៅ​វិញ។

សូមមើលជំពូក ចម្លង

13 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ខ្ញុំ​ក្រោក​ឡើង​នៅ​ពេល​យប់ ហើយ​មាន​អ្នក​ខ្លះ​នៅ​ជា​មួយ​ខ្ញុំ តែ​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​ណា​ម្នាក់​ឲ្យ​ដឹង​ពី​អ្វី​ដែល​ព្រះ​នៃ​ខ្ញុំ បាន​ដាក់​ក្នុង​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​សម្រាប់​ក្រុង​យេរូ‌សាឡិម​ឡើយ។ គ្មាន​សត្វ​ណា​នៅ​ជា​មួយ​ខ្ញុំឡើយ មាន​តែ​សត្វ​មួយ​ដែល​ខ្ញុំ​ជិះ​ប៉ុណ្ណោះ។

ឯ​ពួក​អ្នក​គ្រប់​គ្រង​ទី​ក្រុងពុំ​បាន​ដឹង​ថា​ខ្ញុំ​ទៅ​ណា ឬ​បាន​ធ្វើ​អ្វី​ទេ ខ្ញុំ​មិន​បាន​ប្រាប់​ពួក​យូដា ពួក​សង្ឃ ឬ​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង ឬ​ពួក​អ្នក​ឯ​ទៀត ដែល​ត្រូវ​បំពេញ​កិច្ច​ការ​នោះ​ឡើយ។

មនុស្ស​មាន​ប្រាជ្ញា តែង​ប្រមូល​ចំណេះ​ទុក តែ​ឯង​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ហិន​វិនាស​ដែល​នៅ​បង្កើយ​វិញ។

អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។

អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​បក​កេរ​គេ នោះ​ឈ្មោះ​ថា​បើក​ការ​អាថ៌‌កំបាំង តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ នោះ​តែង​គ្រប​បាំង​រឿង‌រ៉ាវ​វិញ។

គ្រប់​ទាំង​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត រមែង​ប្រព្រឹត្ត​ដោយ​តម្រិះ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​បង្អួត សេចក្ដី​ចម្កួត​របស់​ខ្លួន​វិញ។

ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស ដែល​មាន​យោបល់ តែ​ក្នុង​ចិត្តរបស់​មនុស្ស​ខ្លៅ មិន ដែល​ស្គាល់​ប្រាជ្ញា​ទេ។

អណ្ដាត​របស់​មនុស្ស​មាន​ប្រាជ្ញា ថ្លែង​ប្រាប់​ពី​ចំណេះ​ដឹង តែ​មាត់​របស់​មនុស្ស​ខ្លៅ បង្ហូរ​ចេញ​ជា​សេចក្ដី​ចម្កួត។

ចំណែក​មនុស្ស​ល្ងី‌ល្ងើ​គេ​ឥត​មាន សេចក្ដី​រីក‌រាយ​ក្នុង​យោបល់​ទេ គឺ​ចូល​ចិត្ត​តែ​សម្ដែង​គំនិត ក្នុង​ចិត្ត​ខ្លួន​ឯង​ចេញ​វិញ។

ពួក​ល្ងី‌ល្ងើសម្ដែង​ចេញ អស់​ទាំង​កំហឹង​របស់​ខ្លួន តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត ហើយ​រម្ងាប់​ចេញ​វិញ។

ម្យ៉ាង​ទៀត កាល​ណា​មនុស្ស​ល្ងី‌ល្ងើ​ដើរ​តាម​ផ្លូវ នោះ​ប្រាជ្ញា​លះ‌បង់​ចោល​វា​បាត់ ហើយ​វា​ប្រាប់​ដល់​គ្រប់​គ្នា​ថា​ជា​មនុស្ស​ល្ងី‌ល្ងើ​ទេ។

នោះ​លោក​សូល​ឆ្លើយ​ជម្រាប​មា​ថា៖ «លោក​បាន​ប្រាប់​យើង​ខ្ញុំ​ច្បាស់​ថា លា​បាន​ឃើញ​ហើយ»។ ប៉ុន្តែ ត្រង់​ឯ​ការ​តាំង​រាជ្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់ នោះ​គាត់​មិន​បាន​ជម្រាប​ដល់​មា​ទេ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម