កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្ដីសុភាពរាបសា តែងតែនាំមុខកិត្តិសព្ទ។
មុននឹងត្រូវវិនាស ចិត្តរបស់មនុស្សកើតមានសេចក្ដីឆ្មើងឆ្មៃ ឯសេចក្ដីរាបសា រមែងតែនាំមុខកិត្តិយសវិញ។
ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាព នោះនឹងបានកិត្តិសព្ទវិញ។
ដូច្នេះ បពិត្រព្រះករុណា សូមទ្រង់ប្រោសមេត្តាទទូលយោបល់ទូលបង្គំចុះ សូមទ្រង់លះបង់អំពើបាប ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយលះបង់អំពើទុច្ចរិតផង ដោយសម្ដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ដើម្បីឲ្យព្រះករុណាបានចម្រុងចម្រើនយូរអង្វែង»។
ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។