Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



សុភា‌សិត 11:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្ដី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ប្រជា​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក​មាន​ចិត្ត​សប្បាយ​រីក​រាយ​ទាំង​អស់​គ្នា ហើយ​ទី​ក្រុង​ក៏​មាន​សេចក្ដី​សុខ‌សាន្ដ ក្រោយ​ពី​បាន​ធ្វើ​គុត​ព្រះ‌នាង​អ័ថា‌លា​ដោយ​ដាវ នៅ​ក្នុង​ដំណាក់​ស្ដេច​មក។

ព្រះ‌នាង​ទត​ឃើញ​ស្ដេច​ឈរ​នៅ​លើ​វេទិកា​ត្រង់​ផ្លូវ​ចូល ព្រម​ទាំង​ពួក​មេ‌ទ័ព និង​ពួក​ផ្លុំ​ត្រែ​នៅ​អម​ទ្រង់ ឯ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា គេ​មាន​អំណរ ហើយ​ផ្លុំ​ត្រែ​ឡើង។ ពួក​ចម្រៀង​ក៏​កាន់​ប្រដាប់​ភ្លេង ហើយ​នាំ​មុខ​គេ​ច្រៀង​ទំនុក​សរសើរ ពេល​នោះ ព្រះ‌នាង​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​សវនីយ៍​ថា៖ «នេះ​ជា​ការ​ក្បត់ គឺ​ជា​ការ​ក្បត់​ហើយ»។

ដូច្នេះ ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា​ក៏​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ហើយ​ទី​ក្រុង​បាន​សេចក្ដី​សាន្ត‌ត្រាណ ឯ​ព្រះ‌នាង​អ័ថា‌លា គេ​បាន​ធ្វើ​គុត​ដោយ​ដាវ។

មនុស្ស​ទាំង​ឡាយ​ទះ​ដៃ​ដាក់​គេ ព្រម​ទាំងហួច​ចំអកឲ្យ​គេ ចេញ​ពី​កន្លែង​របស់​គេ។

លោក​ស្រី​ម៉ារាម​ក៏​ច្រៀង​ឆ្លើយ​នឹង​គេ​ថា៖ «ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​មាន​ជ័យ‌ជម្នះ​យ៉ាង​ត្រចះ​ត្រចង់ ព្រះ‌អង្គ​បាន​បោះ​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ»។

ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រំលំ​វិញ។

កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ​ជម្នះ នោះ​បណ្ដា‌ជន​មាន​អំណរ​ជា​ខ្លាំង​ក្រៃ‌លែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។

បើ​កាល​ណា​ពួក​មនុស្ស​អាក្រក់​បាន​តាំង​ខ្លួន​ឡើង នោះ​មនុស្ស​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​អស់ តែ​កាល​ណា​ពួក​នោះ​វិនាស​បាត់​ទៅ​វិញ នោះ​មនុស្ស​សុចរិត​រមែង​ចម្រើន​ឡើង​វិញ។

កាល​ណា​មនុស្ស​សុចរិត​មាន​អំណាច​ឡើង នោះ​ជន​ទាំង‌ឡាយ​រមែង​មាន​ចិត្ត​រីក‌រាយ តែ​កាល​ណា​មនុស្ស​អាក្រក់​គ្រប់‌គ្រង​វិញ នោះ​បណ្ដា‌ជន​ស្រែក​ថ្ងូរ​ឡើង។

គ្រា​នោះ ទាំង​ផ្ទៃ​មេឃ ផែនដី និង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ នឹង​ច្រៀង​អរ​សប្បាយ ពី​ដំណើរ​ក្រុង​បាប៊ីឡូន ពី​ព្រោះ​ពួក​បំផ្លាញ​នឹង​មក​ដល់​វា ពី​ទិស​ខាង​ជើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​អស់​ទាំង​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​វិនាស​ទៅ​ដូច្នោះ​ដែរ! តែ​សូម​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ បាន​ភ្លឺ​ដូច​ព្រះ​អាទិត្យ ដែល​រះ​ឡើង​ពេញ​កម្លាំង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​សែសិប​ឆ្នាំ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម