សេចក្ដីដែលមនុស្សអាក្រក់ភ័យខ្លាច នោះនឹងកើតឡើងដល់គេជាពិត ហើយសេចក្ដីដែលមនុស្សសុចរិត ប្រាថ្នាចង់បាន នោះនឹងបានបើកឲ្យដែរ។
មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចម្រើន នោះមេបំផ្លាញនឹងមកលើគេ។
ដ្បិតសេចក្ដីដែលខ្ញុំខ្លាច នោះបានកើតដល់ខ្ញុំ សេចក្ដីដែលនាំឲ្យខ្ញុំភ័យ នោះក៏មកដល់ខ្ញុំហើយ។
ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
ព្រះអង្គបានប្រទានឲ្យព្រះរាជាបានដូចបំណង ហើយមិនបានខាននឹងប្រទានតាមសំណូម ដែលចេញពីបបូរមាត់ព្រះរាជាឡើយ។ –បង្អង់
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ដូច្នេះ យើងនឹងសើចដែរ ក្នុងថ្ងៃដែលអ្នករាល់គ្នាត្រូវអន្តរាយ យើងនឹងចំអកឲ្យ ក្នុងកាលដែលអ្នករាល់គ្នា កើតមានសេចក្ដីភិតភ័យផង
គឺក្នុងកាលដែលសេចក្ដីភិតភ័យ មកលើអ្នករាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្ដីលំបាក និងសេចក្ដីទុក្ខព្រួយ មកគ្របសង្កត់លើអ្នករាល់គ្នា។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។
ឯយើងក៏រើសសេចក្ដីទំនាស់ចិត្តឲ្យគេ ហើយនឹងនាំសេចក្ដីដែលគេស្ញែងខ្លាចមកលើគេវិញ ដ្បិតកាលយើងបានហៅ គ្មានអ្នកណាតបឆ្លើយសោះ កាលយើងបាននិយាយ គេមិនបានស្តាប់ឡើយ គឺគេបានធ្វើអំពើដែលអាក្រក់នៅភ្នែកយើង ហើយបានរើសយករបស់ដែលយើងមិនចូលចិត្តវិញ។
អ្នករាល់គ្នាខ្លាចដាវ ដូច្នេះ យើងនឹងនាំដាវមកលើអ្នក នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ហេតុការណ៍ទាំងនោះកើតមានដល់ព្រះបាទនេប៊ូក្នេសាមែន។
មានពរហើយ អស់អ្នកដែលស្រេកឃ្លានសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។
ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។
មកទល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសូមអ្វីក្នុងនាមខ្ញុំទេ។ ចូរទូលសូមចុះ អ្នករាល់គ្នានឹងបានទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញ»។
គឺមានតែរង់ចាំការជំនុំជម្រះក៏គួរឲ្យភ័យខ្លាច និងភ្លើងដ៏សហ័ស ដែលនឹងឆាបឆេះពួកទាស់ទទឹងប៉ុណ្ណោះ។