អ្នកណាដែលមិចភ្នែក រមែងនាំឲ្យកើតទុក្ខ រីឯមនុស្សល្ងីល្ងើដែលមានមាត់រពឹស នឹងឈានទៅរកសេចក្ដីអន្តរាយ។
ហេតុអ្វីបានជាអ្នកបណ្តោយទៅតាមចិត្ត ហើយមិចភ្នែកដូច្នេះ?
សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ អរសប្បាយដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យអស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ មិចភ្នែកចំអក ទូលបង្គំដែរ។
មនុស្សមានប្រាជ្ញា តែងប្រមូលចំណេះទុក តែឯងមាត់របស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីហិនវិនាសដែលនៅបង្កើយវិញ។
អ្នកដែលមានចិត្តប្រកបដោយប្រាជ្ញា នោះតែងទទួលបង្គាប់ តែមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះនឹងត្រូវដួលវិញ។
អ្នកណាធ្មេចភ្នែក អ្នកនោះគិតបង្កើត ការវៀច អ្នកដែលខាំមាត់ អ្នកនោះគិតសម្រេចការអាក្រក់។
ទោះទាំងសេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្ដាតនោះឯង។
ជាអ្នកដែលមិចភ្នែក ហើយធ្វើជាទីសម្គាល់ ដោយជើង និងដៃ
ដូច្នេះ ប្រសិនបើខ្ញុំមក ខ្ញុំនឹងរំឭកពីការដែលគាត់ធ្វើ ដោយគាត់និយាយអាក្រក់ពីយើង ហើយមិនស្កប់ចិត្តត្រឹមតែប៉ុណ្ណោះទេ គាត់ថែមទាំងបដិសេធមិនព្រមទទួលពួកបងប្អូនទៀតផង ហើយបើមានអ្នកណាចង់ទទួល គាត់ក៏ហាមឃាត់គេ ទាំងបណ្ដេញគេចេញពីក្រុមជំនុំទៀតផង។