យើងនឹងរឹបអូស របស់មានតម្លៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើង
យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែមួយប៉ុណ្ណោះ»។
ឯផ្លូវនៃអស់អ្នកដែលលោភចង់បាន កម្រៃក៏យ៉ាងនោះដែរ សេចក្ដីនោះនឹងដកយកជីវិត ចេញពីអ្នកដែលបានកម្រៃបែបនោះ។
ការដែលមានចិត្តសុភាព ជាមួយពួកមនុស្សរាបទាប នោះវិសេសជាងការចែករបឹប ជាមួយមនុស្សអួតអាង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកអំពើឃោរឃៅ និងអំពើឆក់ប្លន់នៅក្នុងទីមាំមួនរបស់គេ។
ចូរប្រកាសប្រាប់ដល់ទីមាំមួននៅក្រុងអាសដូឌ ហើយដល់ទីមាំមួននៅស្រុកអេស៊ីព្ទផងថា "ចូរជួបជុំគ្នានៅលើភ្នំ របស់ស្រុកសាម៉ារី ហើយពិចារណាមើលការច្រួលច្របល់យ៉ាងធំ និងការសង្កត់សង្កិន ដែលកើតមាននៅកណ្ដាលស្រុកនោះចុះ"។
ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចម្អែតកូន ក៏ខាំកសត្វយកមកឲ្យញី ព្រមទាំងពាំសាច់សត្វមកដាក់ពេញក្នុងរូងវា។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា សិរីល្អរុងរឿងរបស់វិហារថ្មីនេះ នឹងថ្កុំថ្កើងលើសជាងព្រះវិហារជំនាន់មុនទៅទៀត ហើយយើងនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង»។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
រួចព្រះអង្គមានព្រះបន្ទូលទៅគ្រប់គ្នាថា៖ «ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ»។