សាស្តា 9:7ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។ សូមមើលជំពូក |
នៅថ្ងៃទីប្រាំបី ព្រះរាជាឲ្យប្រជាជនត្រឡប់ទៅវិញ គេក៏ថ្វាយព្រះពរព្រះរាជា រួចវិលទៅលំនៅដ្ឋានរបស់គេវិញរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ហើយត្រេកអរចំពោះអស់ទាំងសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងដល់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។