សាស្តា 9:10ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។ សូមមើលជំពូក |
ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងស្អាងទីបរិសុទ្ធរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ព្រះអង្គមកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាងសម្រាប់ព្រះនាមព្រះអង្គ»។
ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនជាបុត្រាថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ហើយធ្វើសម្រេចចុះ កុំខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃយើង ព្រះអង្គគង់នៅជាមួយឯង ព្រះអង្គមិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់ធ្វើព្រះវិហាររបស់ព្រះយេហូវ៉ានេះបានសម្រេច។
គាត់និយាយនៅមុខពួកបងប្អូនរបស់គាត់ និងនៅមុខពលទ័ពស្រុកសាម៉ារីថា៖ «តើពួកយូដាកម្សោយនេះកំពុងធ្វើស្អីនឹង? តើគេសង់កំផែងនេះសម្រាប់ខ្លួនគេឬ? តើគេនឹងថ្វាយយញ្ញបូជាឬ? តើគេបង្ហើយកំផែងនេះក្នុងរយៈពេលមួយថ្ងៃឬ? តើគេយកថ្មពីគំនរសំរាម ដែលឆេះអស់ទៅហើយ មករៀបឡើងវិញកើតឬ?»