សាស្តា 5:18ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នេះហើយជាការដែលយើងបានគិតឃើញថាល្អ ហើយគួរសម គឺឲ្យមនុស្សបានស៊ី ហើយផឹក ព្រមទាំងមានចិត្តរីករាយក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ ដរាបដល់អស់មួយជីវិត ដែលព្រះបានប្រទានមកខ្លួន ដ្បិតនោះហើយជាចំណែករបស់ខ្លួន។ សូមមើលជំពូក |
គឺមានមនុស្សដែលព្រះទ្រង់ប្រទានឲ្យមានទ្រព្យសម្បត្តិ មានធនធាន និងកិត្តិយស។ ហេតុនោះ គេមិនខ្វះខាតអ្វីឡើយ មានគ្រប់ទាំងរបស់ដែលចិត្តប្រាថ្នាចង់បាន តែព្រះមិនប្រទានឲ្យមានអំណាចអាចបរិភោគបានទេ គឺមានអ្នកដទៃបរិភោគវិញ នេះជាការឥតមានទំនង ហើយជាគ្រោះថ្នាក់យ៉ាងអាក្រក់ណាស់។
ឯតង្វាយទាំងនោះ អ្នកត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅត្រង់កន្លែងដែលព្រះអង្គជ្រើសរើសវិញ គឺបរិភោគជាមួយកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីអ្នក ព្រមទាំងពួកលេវីដែលរស់នៅទីក្រុងរបស់អ្នក។ ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន