សាស្តា 4:13ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មនុស្សកំលោះដែលទាល់ក្រ តែមានប្រាជ្ញា វិសេសជាងស្តេចដែលចាស់ជរា ហើយល្ងីល្ងើ ជាស្តេចដែលមិនព្រមទទួលសេចក្ដីដាស់តឿនទៀត សូមមើលជំពូក |
ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់គាត់ ដ្បិតគាត់មិនដែលថ្លែងទំនាយល្អពីទូលបង្គំសោះ គឺចេះតែថ្លែងទំនាយអាក្រក់ប៉ុណ្ណោះ»។ យេហូសាផាតទូលថា៖ «សូមទ្រង់កុំមានរាជឱង្ការដូច្នេះ»។
កាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ ទ្រង់មានរាជឱង្ការថា៖ «តើយើងបានតាំងឯងឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ? ចូរនៅស្ងៀមទៅ តើឯងចង់ឲ្យគេប្រហារឯងឬ?» ដូច្នេះ លោកក៏ឈប់និយាយ។ ប៉ុន្តែ ពោលពាក្យថា៖ «ទូលបង្គំដឹងពិតថា ព្រះបានសម្រេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ»។