សាស្តា 12:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ចូរនឹកចាំពីព្រះអាទិកររបស់អ្នក ក្នុងកាលដែលនៅក្មេងនៅឡើយ មុនថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា «ខ្ញុំអស់សប្បាយហើយ» សូមមើលជំពូក |
ថ្ងៃនេះ ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយ តើនឹងអាចសង្កេតរបស់ល្អពីរបស់អាក្រក់បានឬ តើទូលបង្គំជាបាវបម្រើរបស់ទ្រង់ អាចនឹងភ្លក់រសនៃរបស់ដែលទទួលទាន ឬអាចស្តាប់សំឡេងរបស់ពួកចម្រៀងប្រុសស្រីទៀតបានឬទេ ដូច្នេះ តើគួរអ្វីឲ្យទូលបង្គំបាននៅផ្ទុកលើព្រះករុណា ជាអម្ចាស់នៃទូលបង្គំទៀត
កាលខ្ញុំបានត្រួតពិនិត្យមើលរួចហើយ ខ្ញុំក៏ក្រោកឡើង ហើយពោលទៅកាន់ពួកអភិជន និងពួកអ្នកគ្រប់គ្រង ព្រមទាំងប្រជាជនឯទៀតៗថា៖ «កុំខ្លាចពួកគេឡើយ ចូរនឹកចាំពីព្រះអម្ចាស់ ដែលទ្រង់ធំ ហើយគួរស្ញែងខ្លាច ហើយត្រូវប្រយុទ្ធការពារពួកបងប្អូន កូនប្រុស កូនស្រី ប្រពន្ធ និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។